ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំការដេីររួមគ្នា ដេីម្បីពង្រឹងសាមគ្គីភាព ប្រសិទ្ធភាពការងារ និងបង្កេីនភាពសុខដុមរមនា
ការដេីររួមគ្នានេះ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព ពង្រឹងប្រសិទ្ធភាពការងារ ពង្រឹងស្មារតីការងារជាក្រុម បង្កេីនភាពស្និទ្ធស្នាល និងបង្កេីនភាពសុខដុមរមនា ក្នុងស្ថាប័នអាជ្ញាធរមីន។
ការដេីររួមគ្នានេះរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន មិនគ្រាន់តែជាការជួបជុំ និងប្រមូលផ្ដុំប៉ុណ្ណោះទេ ប៉ុន្តែវាជាការសម្តែងនូវការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងរួម
ដេីម្បីឈានទៅសម្រេចគោលដៅក្នុងវិស័យសកម្មភាពមីន សម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្ត បន្ទាប់ទៀត រហូតដល់កម្ពុជាអាចសម្រេចគោលដៅរបស់ខ្លូន គ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕ អត្ថបទដោយ៖ cambodia-nation-media