អតីតពលករត្រឡប់មកពីថៃ អរគុណរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលនាំយកឱកាសការងារដល់ផ្ទះពួកគាត់
នៅស្រុកមង្គលបូរី និងនៅស្រុកព្រះនេត្រព្រះ ដោយបាននាំយកឱកាសការងារជាង ៦ពាន់កន្លែង ជូនបងប្អូនអតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ។
លោក អួប បូរិន អតីតពលករមកពីថៃ ប្រាប់ថា ពិព័រណ៍ការងារដែលក្រសួង ការងារ បានរៀបចំនៅក្នុងស្រុករបស់លោកនេះ គឺពិតជាល្អសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ ដោយបាននាំយកឱកាសការងារជាច្រើនពាន់កន្លែង។
ចំណែកអ្នកស្រី ចេក រ៉យ អតីតពលករមកពីថៃដែរ ប្រាប់ឱ្យដឹងថា អ្នកស្រី និងអតីតពលករផ្សេងទៀតក្នុងស្រុកព្រះនេត្រព្រះ បានទទួលការដឹកជញ្ជូន អាហារ ភេសជ្ជៈ និងកាហ្វេ
ដោយឥតគិតថ្លៃ នៅពេលមកចូលរួមពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារ។
អ្នកស្រីថា ក្រុមការងាររបស់ក្រសួង មានភាពរួសរាយរាក់ទាក់ និងបានណែនាំឱ្យអ្នកស្រី និងអតីតពលករផ្សេងទៀត ដាក់ពាក្យធ្វើការងារដែលមានជាច្រើនកន្លែង និងច្រើនវិស័យ៕ អត្ថបទដោយ៖ cambodia-nation-media