ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចូលរួមក្នុងពិធីផ្ទេរតំណែងប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី នៅទីក្រុងគីហ្គាលី ប្រទេសររ៉ាន់ដា

 សង្គម
 4 ថ្ងៃមុន
 41
ក្នុងឱកាសទទួលតំណែង ជាប្រធានសន្និសីទ ថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនី លើកទី៤៧ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណ ចំពោះសាធារណរដ្ឋរវ៉ាន់ដា ដែលជាម្ចាស់ផ្ទះ សាធារណរដ្ឋបារាំងក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៦ និងលោកជំទាវអគ្គលេខាធិការអង្គការហ្រ្វង់កូហ្វូនី ក្នុងការបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំ និងប្រកបដោយប្រសិទ្ធភាព។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសអំពីអាទិភាពរបស់កម្ពុជា ក្នុងនាមជាប្រធានសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៧ និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ និងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរៀបចំកិច្ចប្រជុំទាំងពីរនេះ នៅកម្ពុជា ឲ្យទទទួលបានជោគជ័យ។

អត្ថបទដោយ៖ cambodia-nation-media