ប្រតិភូ និងអត្តពលិកកីឡាកម្ពុជា ចូលរួមពិធីបើកការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤
មុនពិធីបើកជាផ្លូវការ មន្រ្តីជាន់ខ្ពស់ នៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការបច្ចេកទេសលើកទី៧៦ និងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងក្រុមប្រឹក្សាកីឡាសិស្សអាស៊ានលើកទី៥៨ (The 58th ASSC Management Committee Meeting) ដែលមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាសិស្សអាស៊ាន និងថ្នាក់ដឹកនាំតំណាងប្រទេសក្នុងតំបន់អាស៊ាន។
ជាលទ្ធផលពីកិច្ចប្រជុំដ៏ពិសេសនោះរួមមាន, ការធ្វើបច្ចុប្បន្នភាពព័ត៌មានទូទៅនៃការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ នៅប្រទេសប្រ៊ុយណេដារូស្សាឡាម, ការអនុម័តស្មារតីកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងក្រុមប្រឹក្សាកីឡាសិស្សអាស៊ានលើកទី៥៧ នៅប្រទេសវៀតណាមឆ្នាំ២០២៤ នាពេលកន្លងទៅ, ការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាសិស្សអាស៊ានលើកទី១៥ ឆ្នាំ២០២៦នៅប្រទេសឥណ្ឌូនេស៊ី លើកទី១៦ ឆ្នាំ២០២៧នៅប្រទេសថៃ និងលើកទី១៧ ឆ្នាំ២០២៨ នៅប្រទេសម៉ាឡេស៊ី។
គួរបញ្ជាក់ផងដែរថាៈការប្រកួតកីឡាសិស្សអាស៊ានលើកទី១៤ ឆ្នាំ២០២៥នេះ ប្រព្រឹត្តិទៅចាបពីថ្ងៃទី២០-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានថ្នាក់ដឹកនាំ ប្រតិភូ កីឡាចំនួន១០ប្រទេសចូលរួម ហើយមានកីឡាករ កីឡាការិនីសរុបចំនួន ១០៥៥នាក់៕
អត្ថបទដោយ៖ cambodia-nation-media