អាជ្ញាធរថៃ ជម្លៀសទេសចរ ៩៧ នាក់ចេញភ្លាមៗ ខណៈលិចស្រឡាងក្នុងខេត្តត្រាត ប្រទេសថៃ
ក្នុងតួសាឡាង ខណះសាឡាងនេះកំពុងធ្វើដំណើរ ពីកោះ Koodទៅកាន់ដីគោកត្រាត តែវាចាប់ផ្ដើមលិចនៅម៉ោងប្រហែល ១២:៣០ រសៀល បង្ខំឱ្យប្រធានស្រឡាំង ហៅទូរស័ព្ទសង្គ្រោះបន្ទាន់។
បេសកកម្មជួយសង្គ្រោះដ៏ធំមួយបានចាប់ផ្ដើមធ្វើយ៉ាងឆាប់រហ័ស ដើម្បីជួយជនរងគ្រោះទាន់ពេល អ្នកទេសចរទាំង ៩៧ នាក់ត្រូវបាន ក្រមអ្នកជួយសង្គ្រោះ ដោយសុវត្ថិភាព ហើយ
គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ ខណះក្រុមជួយសង្គ្រោះក៏បានធ្វើការបូមទឹកចេញពីស្រឡាង ដែលផ្នែកខ្លះបានលិចក្រោមទឹក។
ចំពោះមូលហេតុនៃការបែកតួស្រឡាងនាំឲ្យមានការជន់លិចនេះ កំពុងស្ថិតក្រោមការស៊ើបអង្គេត៕ អត្ថបទដោយ៖ cambodia-nation-media