ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកយុទ្ធនាការផ្សព្វផ្សាយអប់រំ ស្តីពីបញ្ហាគ្រឿងញៀន
សាធារណៈ នៃអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, និងឯកឧត្តម ម៉ែន អេង អភិបាលរង ខេត្តស្វាយរៀង ព្រមទាំងប្រតិភូ ក្រសួង ស្ថាប័ន និងមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត, មន្រ្តីរាជការ, កងកម្លាំងប្រដាប់អាវុធ, លោកគ្រូ អ្នកគ្រូ, សិស្សានុសិស្ស និងយុវជន យុវនារី ចំនួនប្រហែល៥០០នាក់។
នាឱកាសនោះដែរ លោក ឡុង សេង បានថ្លែងថា សភាពការណ៍គ្រឿងញៀន និងបំផុសឲ្យរួមគ្នាជាចលនាជាតិមួយក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីកសាងសហគមន៍គ្មាន
គ្រឿងញៀន និងបានស្នើសុំឱ្យគ្រប់សមាសភាពមាន៖ទូរទស្សន៍ វិទ្យុ សិល្បករ-សិល្បការិនី ពិធីករ-ពិធីការិនី អ្នកផលិតមាតិកា បន្តចូលរួមចំណែកក្នុងការបញ្ជ្រាបនូវការយល់ដឹងអំពី
បញ្ហាគ្រឿងញៀន ទៅកាន់គ្រប់មជ្ឈដ្ឋាន។
ក្នុងនាម ឯកឧត្តម ប៉េង ពោធិ៍សា ក្នុងឱកាសនោះដែរ ឯកឧត្តម មែន អេង អភិបាលរង បានលើកឡើងដោយបានជំរុញឲ្យយុវជនស្រឡាញ់ការសិក្សា ខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន ដើម្បីអនាគតល្អ។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯកលឹម តុងហួត លើកឡើងពី
វិនាសកម្ម នៃគ្រឿងញៀន និងអត្ថប្រយោជន៍App NoDrug និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់ឱ្យធ្វើការផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្កិ និងមនុស្សជាទីស្រឡាញ់
ទាំងអស់ ដើម្បីជៀសឆ្ងាយពីគ្រឿងញៀន រាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ ព្រមទាំងបានថ្លែងនូវអំណរគុណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ដែលតែងតែ
ចូលរួមសកម្មភាពផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អត្ថបទដោយ៖ cambodia-nation-media