អាជ្ញាធរភូមិ ឃុំ ទូទាំងស្រុកព្រៃនប់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug
មូលដ្ឋានដែលគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនស្រុកព្រៃនប់ បានខិតខំធ្វើការប្រយុទ្ធប្រឆាំងដើម្បីសុវត្ថិភាពរបស់ប្រជាពលរដ្ឋយើង។
ថ្លែងក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំ
ការកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនចំពោះ អាជ្ញាធរគ្រប់ថ្នាក់នៃខេត្តព្រះសីហនុនិយាយជារួមនិងនិយាយដោយឡែកអាជ្ញាធរស្រុកព្រៃនប់ដែលបានចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានថ្លែងបន្តថា ស្រុកព្រៃនប់ ជាស្រុកដំបូងគេដែលបានធ្វើការងារផ្សព្វផ្សាយ ដល់
ប្រតិបត្តិករផ្ទាល់ជាមេឃុំ មេភូមិ ព្រមទាំងនាយកសាលាទូទាំងស្រុកសូមបន្តយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្សព្វផ្សាយនេះឱ្យបានទូលំទូលាយពីបញ្ហាគ្រឿងញៀនក៏ដូចជាជំរុញ
ការប្រើប្រាស់App NoDrug ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដើម្បីប្រសិទ្ធភាព បង្ការទប់ស្កាត់បានកុំឲ្យប្រជាពលរដ្ឋធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន "គ្មានគ្រឿងញៀន
សហគមន៍សុខសាន្ត មានការអភិវឌ្ឍ"។ អត្ថបទដោយ៖ cambodia-nation-media