ម្ចាស់សំលេងមិនសមរម្យលើមន្ត្រីក្រោមឱវាទ លោកឧត្តមសេនីយ៍ឯក ស៊ាន ធារិទ្ធ ត្រូវក្រសួងមហាផ្ទៃ សម្រេចពិនិត្យឈានទៅអនុវត្តវិន័យ
ការប្រកាសនេះ ធ្វើឡើងក្រោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ។
យោងតាមសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា «ក្រោយពី មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណី លោកឧត្តម
សេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន»៕ អត្ថបទដោយ៖ cambodia-nation-media