ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះ អាសន្ននៅលើដីជាក់ស្តែង

 សង្គម
 ១៧ វិច្ឆិកា ២០២៥
 63
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកាបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦ គិតជាភាគរយសម្រេចបានប្រមាណ៥៦%.។ យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ÷ ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។ ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។ ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

អត្ថបទដោយ៖ cambodia-nation-media