អតីតពលករមកពីថៃក្នុងស្រុកមោងឫស្សី អរគុណរដ្ឋាភិបាលដែលជួយស្វែងរកការងារឱ្យពួកគាត់ធ្វើ
អតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង នាចុងសប្តាហ៍នេះ។
លោក ស៊ុន កុសល្យ អតីតពលករមកពីថៃ ដែលមានស្រុកកំណើតនៅស្រុកមោងឫស្សី បានប្រាប់ថា ពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនាពេលនេះ គឺពិតជាល្អសម្រាប់លោក ក៏ដូចជាអតីតពលករផ្សេងៗទៀតដែលមិនសូវទទួលបានព័ត៌មានទាក់ទងនឹងឱកាសការងារ។
លោកបន្ថែមថា «កម្មវិធីល្អមែនទែន សម្រាប់បងប្អូនមិនសូវដឹងព័ត៌មានការងារធ្វើនៅទីណា ចឹងមានកម្មវិធីនេះវាល្អបំផុតសម្រាប់យើងអ្នកស្រុកស្រែ ពិសេស អ្នកជនបទដែលគាត់មិនដឹងព័ត៌មាន ចឹងអរគុណច្រើនមែនទែន»។
ចំណែកអ្នកស្រី ជិន ស្រីកាន អតីតពលករត្រឡប់មកថៃម្នាក់ទៀតបានបង្ហាញការសប្បាយចិត្តនៅពេលឃើញក្រសួងការងារបានរៀបចំពិព័រណ៍ការងារនៅមូលដ្ឋានស្រុកកំណើត ហើយអ្នកស្រីសង្ឃឹមថា នឹងអាចទទួលបានការងារធ្វើក្នុងពេលឆាប់ៗនេះ។
រីឯអ្នកស្រី អឺន ឃីម អ្នកស្រុកមោងឫស្សីម្នាក់ទៀត ដែលធ្លាប់ជាអតីតពលករមកពីថៃរយៈពេល ៣ឆ្នាំ បានប្រាប់ដែរថា នៅក្នុងពិព័រណ៍ថ្ងៃនេះ អ្នកស្រី បានដាក់ធ្វើការងារនៅក្រុមហ៊ុនចំនួន២ ហើយសង្ឃឹមថា នឹងទទួលការងារធ្វើឆាប់ៗ។
សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពី
ប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង៉ ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់៕ អត្ថបទដោយ៖ cambodia-nation-media