ធនាគារជាតិ÷ សូមកុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬ លក់គណនីធនាគារ លេខទូរសព្ទឱ្យបុគ្គលដទៃ
ការអំពាវនាវសារជាថ្មី របស់ធនាគារជាតិ គឺធ្វើឡើងបន្ទាប់ពីនេះ មានជនល្មើសមួយចំនួនប្រើល្បិចបោកបញ្ឆោតក្រោមទម្រង់ក្លែងបន្លំខ្លួនជាសាច់ញាតិ ដើម្បីស្នើសុំខ្ចីប្រាក់ ឬឱ្យ
ផ្ទេរប្រាក់, ការក្លែងជាបុគ្គលិកគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬក្រុមហ៊ុនឯកជន ដើម្បីផ្តល់ព័ត៌មានក្លែងក្លាយអំពីរង្វាន់ ឬឱកាសការងារ ហើយតម្រូវឱ្យផ្ញើប្រាក់ជាមុន និងការបញ្ចុះ
បញ្ចូលទិញគណនី ធនាគារ ឬលេខទូរសព្ទផ្ទាល់ខ្លួនដោយផ្តល់កម្រៃខ្ពស់ ជាដើម៕ អត្ថបទដោយ៖ cambodia-nation-media