ពលករថៃខុសច្បាប់ ចំនួន២៨នាក់ត្រូវបានបញ្ជូនទៅប្រទេសវិញ នៅច្រកទ្វារអន្តរជាតិចាំយាម
ក្រោយបង្រ្កាបរកឃើញពីកងកម្លាំងសមត្ថកិច្ចរបស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឃាត់ខ្លួនបាននៅរាជធានីភ្នំពេញ កន្លងទៅ។
លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បន្ថែមទៀតថា ការអនុវត្តច្បាប់ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើឡើងមិនចំពោះតែជនជាតិថៃដូចនៅពេលនេះ ពោលគឺគ្រប់ជាតិសាសន៍ទាំងអស់ ប្រសិនបើរកឃើញធ្វើមកស្នាក់នៅឬធ្វើការងារគ្មានឯកសារអនុញ្ញាត្តត្រឹមត្រូវ៕ អត្ថបទដោយ៖ cambodia-nation-media