ឆាប់ៗនេះ នៅកោះពេជ្រ មានតាំង ពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២

 សង្គម
 ១២ វិច្ឆិកា ២០២៥
 128
Cambodia Book Fair បានប្រកាសជាផ្លូវការ អំពីការត្រលប់មកវិញ នៃការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើកទី ១២ ឆ្នាំ ២០២៥។ ក្នុងនោះ Cambodia Book Fair បានប្រកាសឱ្យអ្នកនិយមស្រឡាញ់ការអាន ឱ្យត្រៀមខ្លួនទៅបំពេញឃ្លាំងចំណេះដឹង និង ស្វែងរកសៀវភៅរាប់ពាន់ក្បាល នៅពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ ដែលកាលបរិច្ឆេទ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ គឺចាប់ ព្រហស្បតិ៍ ដល់ អាទិត្យ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៨:០០ យប់។ ដូចនេះ ប្រិយមិត្តអាចចូលរួមដោយសេរី ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា លើកទី ១២ ដែលមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ (បរិវេណ Elysée) រាជធានីភ្នំពេញ៕

អត្ថបទដោយ៖ cambodia-nation-media