អនុរដ្ឋមន្ត្រី ការបរទេសជប៉ុន បានបង្ហាញការពេញចិត្ត ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងប្រទេសទាំង២

 សង្គម
 ១២ វិច្ឆិកា ២០២៥
 42
លោកជំទាវ KUNIMITSU Ayano អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងបែបនេះ ក្នុងពេលអនុញាតិ ឲ្យឯកអគ្គរាជទូតកកម្ពុជា ប្រចាំប្រទេសប៉ុន ឯកឧត្តម ទុយ រី ឯក និងមន្ត្រីស្ថាន ទូតជួបសំដែងការគូសម និងជំរាបលា ក្រោយបញ្ចប់ អណត្តិបេសកកម្មការទូតនៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ លោកជំទាវ អនុរដ្ឋមន្ត្រី បានអបអរសាទរដល់ឯកឧត្តមឯកអគ្គរាជទូតដែលបានបំពេញបេសកម្មការទូតបានយ៉ាងជោគជ័យ និងថ្លែងអំណរគុណឯកឧត្តមដែលបានរួមចំណែកជំរុញទំនាក់ទំនងប្រទេសទាំងពីអោយកកាន់តែរីកចម្រើនជាលំដាប់ ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ” ក្នុងអាណត្តិការងារការទូតរបស់ឯកឧត្តម ទុយ រី, និង បានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ រួមមាន វិស័យសន្តិសុខ សេដ្ឋកិច្ច ការវិនិយោគ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្រុងព្រះ សីហនុ ឧក្រិដ្ឋកម្មឆបោក  បញ្ហាព្រំដែនកម្ពុជា-ថៃ ជាដើម៕

អត្ថបទដោយ៖ cambodia-nation-media