ឧត្តមសេនីយ៍ឯក លឹម តុងហួត កីឡានាំមកនូវសុខភាព សាមគ្គីភាព វិបុលភាព សន្តិភាពផ្លូវចិត្ត កាត់បន្ថយបាននូវការប្រើប្រាស់គ្រឿងញៀន
គ្រឿងញៀន ថ្លែងបែបនេះក្នុងឱកាសលោកចូលរួមជាមួយលោក សុខ វឿន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC នៅក្នុងការប្រកួតបាល់ទាត់ LOLC វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅវិទ្យាល័យច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក សុខ វឿន បានជម្រាបជូនពីគោលបំណងនៃការរៀបចំប្រកួតថា គឺដើម្បីបង្កើនភាពស្និទ្ធស្នាល និងសាមគ្គីភាពធ្វើការងារជាក្រុម រួមគ្នាដើម្បីវឌ្ឍនភាពការងារ និងបណ្តុះ
ស្មារតីគាំទ្រ ស្រឡាញ់កីឡា និងធានាថាបុគ្គលិក LOLC ទាំងអស់មានសុខភាពល្អ ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានបញ្ជាក់ផងដែរថា ការប្រកួតកីឡាមានសារៈសំខាន់ខ្លាំងណាស់ ហើយការចូលរួមក្នុងការលើកកម្ពស់វិស័យកីឡាគឺជាកាតព្វកិច្ចរបស់ប្រជា
ពលរដ្ឋទាំងអស់ ព្រោះថាកីឡានាំមកនូវសុខភាព សាមគ្គីភាព វិបុលភាព សន្តិភាពផ្លូវចិត្ត កាត់បន្ថយនឹងឈានទៅលុបបំបាត់បាននូវការប្រើប្រាស់គ្រឿងញៀន ហើយលោកសូមអំពាវនាវដល់វិស័យឯកជនទាំងអស់ចូលរួមលើកកម្ពស់វិស័យកីឡា ដូច LOLC (កម្ពុជា) ភីអិលស៊ី បាននិងកំពុងលើកកម្ពស់រឿងនេះ ។
គួរកត់សម្គាល់ផងដែរថា ព្រឹត្តិការណ៍នេះពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងបុគ្គលិក LOLC មកពីតំបន់ចំនួន៦ទូទាំងប្រទេស ហើយការប្រកួតនេះត្រូវបានចាប់ផ្តើមតាំងពីខែកក្កដា និងបន្តរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ជាលទ្ធផលក្រុមតំបន់រាជធានីភ្នំពេញទទួលបានចំណាត់ថ្នាក់លេខមួយក្រោយយកឈ្នះក្រុមតំបន់បាត់ដំបង។ អត្ថបទដោយ៖ cambodia-nation-media