អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង ស្ថាប័ន រាជធានី ខេត្ត បានផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងApp NoDrug ជូនប្រជាពលរដ្ឋ។
គ្រឿងញៀនជម្រាបជូនថា សកម្មភាពផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនត្រូវបានចូលរួមអនុវត្តដោយក្រសួង ស្ថាប័ន រាជធានី ខេត្ត វិស័យឯកជន នៅក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីកំសាន្តសប្បាយរៀបចំដោយរាជធានី ខេត្ត ។
ឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបជូនបន្តថាក្នុងឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសម្របសម្រួលទៅក្រសួង
ស្ថាប័ន រាជធានី ខេត្ត ដែលជាសមាជិកដាក់តាំងនូវ បដា ពាក្យស្លោកប្រឆាំងគ្រឿងញៀន តាមដងវិថីទៅកាន់រមណីយដ្ឋាននានា ដងវិថីចេញ ចូល ឆ្លងកាត់រាជធានី ខេត្ត ពិធីករ ពិធីការនី វិទ្យុ ទូរទស្សន៍ បណ្តាញផ្សព្វផ្សាយ អ្នកអត្ថាធិប្បាយពិធីនានាជួយផ្ញើសារប្រឆាំងគ្រឿងញៀន App NoDrug ផ្ញើសារតាមទូរសព្ទទៅកាន់ប្រជាពលរដ្ឋ អ្នកទស្សនា ប្រិយមិត្ត
របស់ខ្លួន ដើម្បីជាការដាស់តឿន ក្រើនរម្លឹក ដាស់តឿន ឱ្យចេះ ការពារខ្លួននិងបណ្តុះមនសិកាចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយការចូលរួមនូវសកម្មភាពនេះគឺពិតជាបានទទួលនូវកុសលច្រើនណាស់ ព្រោះបានជួយដល់កូនចៅយើងឱ្យមានអនាគតល្អ សហគមន៍មានសុវត្ថិភាពរីកចម្រើនទាំងអស់គ្នា។
ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំពោះការចូលរួមទាំងក្រសួង ស្ថាប័នក៏ដូចជាគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត
និងវិស័យឯកជនដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន៕ អត្ថបទដោយ៖ cambodia-nation-media