ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ កំពុងជួយដល់កសិករខ្មែរ លក់ផលិតផល កសិផលក្នុងស្រុក

 សង្គម
 ០២ វិច្ឆិកា ២០២៥
 43
ផ្សារផលិតផលខ្មែរខេត្តព្រះវិហារ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង មានដូចជាមាន់ខ្មែរ(មាន់ស្រែ) បន្លែសុវត្ថិភាព អង្ករ ពងមាន់ ពងទា ផ្លែឈើ  អាហារកែច្នៃនានា និងផលិតផលប្រើប្រាស់ទូទៅ នៅរៀងរាល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ០៦៖០០ នាទីព្រឹក -៦៖០០ នាទីល្ងាច។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភ

អត្ថបទដោយ៖ cambodia-nation-media