ការហ្វឹកហាត់បាញ់គ្រាប់ពិតកាំភ្លើង AK ៤៧ របស់សិក្ខាកាមវគ្គហ្វីកហ្វឺនពង្រឹងសមត្ថភាព នៃសាលាពលទាហ៊ានទី៣

 សង្គម
 ២៨ តុលា ២០២៥
 29
ថ្លែងក្នុងពិធីហ្វឹកហាត់បាញ់គ្រាប់ពិតកាំភ្លើង AK ៤៧ របស់សិក្ខាកាមវគ្គហ្វីកហ្វឺនពង្រឹងសមត្ថភាពប្រចាំឆ្នាំ២០២៥ នៅសាលាពលទាហ៊ានទី៣ យោធភូមិ ភាគទី៣ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ បានកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្រ យកចិត្តទុកដាក់ ស្តាប់នូវការឧទ្ទេសនាមរបស់គ្រូយោធាចារ្យ និងគណៈគ្រប់គ្រងវគ្គ ពិសេសបានការយលចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានធ្វើឲ្យវគ្គហ្វឹកហ្វឺនបានដំណើររលូតាមផែនការបានគ្រោងទុក ។ ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានផ្តាំផ្ញើដល់សិក្ខាកទាំងអស់បន្តយកចិត្តដាក់ពង្រឹងសមត្ថភាព និងស្រាវជ្រាវឯកសារ បន្ថែមទៀត សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ទផលល្អ៕

អត្ថបទដោយ៖ cambodia-nation-media