រដ្ឋនិងវិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាប្រឈម រួមគ្នាដោះស្រាយ ដើម្បីធានាភាពធន់នៃវិស័យទេសចរណ៍កម្ពុជា

 សង្គម
 ២៦ តុលា ២០២៥
 43
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមនានា ដែលបានជះឥទ្ធិពលដល់កិត្តិនាមកម្ពុជា និងផលអវិជ្ជមានដល់វិស័យទេសចរណ៍ ព្រមទាំងស្វែងរកវិធានគន្លឹះចាំបាច់និងសមស្របឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើង។ កិច្ចប្រជុំនេះ មានការចូលរួម ពីឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ (ក្រុម «ខ»), ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា (CTF), លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia), ឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា (CHA) ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍៕

អត្ថបទដោយ៖ cambodia-nation-media