វគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ

 សង្គម
 1 ថ្ងៃមុន
 50
វិទ្យាស្ថានជាតិការងារ និងនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយគម្រោង GIZ FABRIC Cambodia នៃទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់ គ្រងហានិភ័យនៅតាមសហគ្រាស ក្រុម ហ៊ុន រោងចក្រ សម្រាប់អធិការពេទ្យការងារ ដោយមានការចូលរួមពីសិក្ខាកាមមកពីថ្នាក់ក្រសួង និងមន្ទីររាជធានី-ខេត្ត ចំនួន៩ រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ នៅខេត្តព្រះសីហនុ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងបង្កើនចំណេះដឹងដល់អធិការពេទ្យការងារ ក្នុងការគ្រប់គ្រងហានិភ័យការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ សំដៅធានាសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ៕

អត្ថបទដោយ៖ cambodia-nation-media