ទេសរដ្ឋមន្ត្រី លី ធុជ អញ្ជើញសមាជិកសភាជប៉ុន មកទស្សនកិច្ចកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា
ក្នុងជំនួបនោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ
រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅជាមួយកម្ពុជា និងបានចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរកសាងសន្ថិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
នៅកម្ពុជា ដែលក្នុងនោះផងដែរ វិនិយោគរបស់ជប៉ុនបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរ។ លើសពីនេះ និស្សិតខ្មែរជាច្រើនបានមកបន្តការសិក្សានៅប្រទេសជប៉ុន ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា កាន់តែរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ៕ អត្ថបទដោយ៖ cambodia-nation-media