សម្តេចតេជោ តែងមានប្រសាសន៍ថា ការអត់ធ្មត់ តែសកម្ម ក៏ជាអាវុធដ៏មានឥទ្ធិពលមួយបែបដែរ ដើម្បីទប់ទល់នឹងការឈ្លានពាន
សូមបងប្អូនខ្លះដែលរិះគន់សូមពិចារណាថា ក្នុងពេលដោះស្រាយបញ្ហាព្រំដែន ការពារទឹកដី វាមិនគួរជាពេលដែលបងប្អូនត្រូវលើកឡើងពីទឡ្ហីករណ៍ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ ទាមទារឲ្យរដ្ឋាភិបាលត្រូវតែប្រាប់បងប្អូនគ្រប់បែបយ៉ាងនោះទេ។ ការដោះស្រាយរឿងទឹកដី វាមិនដូចដោះស្រាយរឿងសិទ្ធិ
បញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ នោះឡើយ។ រាល់សកម្មភាពជាជំហានៗរបស់រដ្ឋាភិបាល សុទ្ធតែជាយុទ្ធសាស្រ្តប្រកបដោយការទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ដើម្បីការពារដីដូនតា។ ខ្ញុំដឹងថា ទោះបងប្អូនស្ថិតក្នុងនិន្នាការណា ក៏ស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ហើយថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកគាំទ្របក្ស
ប្រជាជនកម្ពុជា ក៏ស្រឡាញ់ទឹកដីដូចគ្នាដែរ។ បើយើងសុទ្ធតែស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីដូនតាដូចគ្នា ក្នុងពេលនេះ យើងគប្បីសាមគ្គីគ្នា ឆ្ពោះទៅគោលដៅរួម គឺប្រឆាំងការឈ្លានពានដីដូនតា។ អត្ថបទដោយ៖ cambodia-nation-media