ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់ បន្ទាប់ពីចុះពិនិត្យដល់ទៅតាំងផ្ទាល់
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនបរទេសចំនួន៨៦នាក់ ក្នុងនោះស្ត្រីចំនួន៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិ ចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់)។ ក្នុងប្រតិបត្តិការនោះ សម្ភារៈវត្ថុតាងដែលកំលាំងសមត្ថកិច្ចបានដកហូតរូមមាន កុំព្យូទ័រ
ចំនួន ១២៦ គ្រឿង និងទូរសព្ទដៃ ចំនួន ៣០ គ្រឿង។ ក្នុងការចុះពិនិត្យរួមគ្នានោះដែរ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញ ជូនគណៈប្រតិភូនូវរាល់ភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកអនឡាញ, ការអនុវត្តប្រតិបត្តិការចុះបង្រ្កាបរបស់កំលាំងសមត្ថកិច្ចចម្រុះកម្ពុជា,
លទ្ធផលនៃការធ្វើកោសល្យវិច័យលើឧបករណ៍បច្ចេកទេស និងទីតាំងនៃប្រព្រឹត្តបទល្មើសជាក់ស្តែង។ ក្រោយបានទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ដូច្នេះ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះមិនត្រូវបានអ្នកណាបង្ខាំង បង្ខិតបង្ខំទេ គឺពួកគេបានធ្វើសកម្មភាពល្មើសខ្លួនឯង។
ជាមួយគ្នានេះ តំណាងគណៈប្រតិភូប្រទេសកូរ៉េ ក៏បានស្នើសុំដល់ភាគីកម្ពុជា ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះ ជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។ ឯកឧត្តម KIM, SEOK-KI តំណាងរាស្ត្រ នៃ
សាធារណរដ្ឋកូរ៉េ ក៏បានបញ្ជាក់ថាផងដែរថា នៅពេលដែលត្រឡប់ទៅប្រទេសវិញ ឯកឧត្តម នឹងយកលទ្ធផលខាងលើនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីកុំឱ្យមានការយល់ច្រឡំមកលើ កម្ពុជាជុំវិញបញ្ហា online scam នេះ ហើយ ក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជាផងដែរ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕ អត្ថបទដោយ៖ cambodia-nation-media