គណៈកម្មាធិការព្រំដែនទូទៅរួមកម្ពុជា- ថៃ (GBC) បង្ហាញវឌ្ឈនភាព តែមិនទាន់ពេញលេញ ដោយកិច្ចពិភាក្សាចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី២២តុលានេះ
វឌ្ឍនភាព របស់គណៈកម្មាធិការព្រំដែនទូទៅរួមកម្ពុជា-ថៃ (GBC) រួមមាន
1. ការដកអាវុធ៖ ភាគីទាំងពីរបានឯកភាពលើលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមសង្កេតការណ៍អាស៊ាន (AOT) និងគោលការណ៍នៃការដកអាវុធធុនធ្ងន់។ ព័ត៌មានលម្អិតនៃផែនការសកម្មភាពនឹងត្រូវពិភាក្សានៅថ្ងៃស្អែក។
2. ការបោសសម្អាតមីន៖ លេខាធិការដ្ឋានទាំងពីរបានឯកភាពជាគោលការណ៍លើនីតិវិធីប្រតិបត្តិការស្តង់ដារ (SOP) ។ កម្ពុជានឹងស្វែងរកការយល់ព្រមពីបញ្ជាការរបស់ខ្លួន ហើយភាគីទាំងពីរនឹងរួមគ្នាកំណត់តំបន់បោសសំអាតនៅថ្ងៃស្អែក។
3. ការបង្ក្រាបការក្លែងបន្លំតាមអ៊ីនធឺណិត៖ ភាគីទាំងពីរកំពុងរៀបចំផែនការសកម្មភាព ដោយពិនិត្យមើលសំណើ និងកិច្ចព្រមព្រៀងពាក់ព័ន្ធសម្រាប់ការអនុវត្តរួមគ្នា។ អត្ថបទដោយ៖ cambodia-nation-media