សម្តេចបរធិបតី÷ បញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមសំខាន់ចំនួន២

 សង្គម
 5 ថ្ងៃមុន
 39
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទាក់ទងនឹងបញ្ហាព្រំដែន កម្ពុជាត្រូវនិយាយអំពីអភិក្រមក្នុងការដោះស្រាយ ក្នុងនោះអភិក្រមទី១ គឺដោះស្រាយបញ្ហា ដែលកើតមានដោយរកវិធីកាត់បន្ថយផលប៉ះពាល់កន្លែងដែលកើតហេតុហើយ និងរកវិធីបញ្ចប់ជម្លោះឱ្យបានឆាប់។ អភិក្រមទី២ គឺកន្លែងណាដែលកើតហេតុ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពនូវគ្រប់មធ្យោបាយនៅកន្លែងកើតហេតុនោះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា កម្ពុជាគ្មានគោលបំណងរំលោភ ទៅលើដែនអធិបតេយ្យភាព របស់ប្រទេសណាទេ ប៉ុន្តែក៏មិនឱ្យប្រទេសណា មករំលោភលើអធិបតេយ្យភាព របស់កម្ពុជាដែរ ខណះ បញ្ហាជម្លោះព្រំដែន កម្ពុជាប្រកាន់ភ្ជាប់នូវនៅយន្តការដោះស្រាយបញ្ហាដោយសន្ដិវិធី ផ្លូវច្បាប់ និងយន្តការអន្តរជាតិ។ ការគូសបញ្ជាក់ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីខាងលើ បានធ្វើឡើងក្នុងពិធីសម្ពោធ ដាល់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ៕

អត្ថបទដោយ៖ cambodia-nation-media