“ភូមិខ្មែរអ្នកធ្វើ” ផ្សារទេសចរណ៍ខ្មែរ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយដែលភ្ញៀវទេសចរជាតិ អន្តរជាតិ មិនគួរមើលរំលង
ក្នុងគោលបំណងជួយជំរុញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និងការអភិវឌ្ឍផលិតផលទេសចរណ៍ រួមជាមួយការប្រមូលផ្ដុំផលិតផលក្នុងស្រុក សុទ្ធសឹងតែស្នាដៃរបស់បងប្អូនខ្មែរយើងនៅតាមមូលដ្ឋាន ដូចជាបន្លែ ផ្លែឈើ សម្ភារៈប្រើប្រាស់ វត្ថអនុស្សាវរីយ៍ ម្ហូបអាហារប្រចាំតំបន់ សេវាកម្មផ្សេងៗ នឹងមកប្រមូលផ្ដុំនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល។
សូមជម្រាបជូនថា "ភូមិខ្មែរអ្នកធ្វើ" មិនត្រឹមតែជាផ្សារលក់ផលិតផល ប៉ុន្តែក៏រួមបញ្ចូលជាមួយនឹងស្ថាបត្យកម្ម រចនាបទខ្មែរ សិល្បៈ វប្បធម៌ ប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរ។
ក្នុងន័យនេះ ដើម្បីបង្ហាញពីភាពទាក់ទាញ និងបង្កើនការចាប់អារម្មណ៍ គម្រោង"ភូមិខ្មែរអ្នកធ្វើ" ឱ្យកាន់តែទូលំទូលាយ សូមអញ្ជើញបងប្អូនក្រុមអ្នកផលិត
មាតិកាទេសចរណ៍កម្ពុជា(Influencers) KOL ទាំងអស់ចូលរួមផ្សព្វផ្សាយ ផ្សារទេសចរណ៍ខ្មែរ "ភូមិខ្មែរអ្នកធ្វើ" ទៅកាន់សាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលរួមឱ្យកាន់តែច្រើន៕ អត្ថបទដោយ៖ cambodia-nation-media