លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត ១៣២៩គ្រួសារ ក្នុងខេត្តកំពង់ស្ពឺ

 សង្គម
 4 ថ្ងៃមុន
 60
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត មានដូចជាចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជនពិការ ស្ត្រីម៉េម៉ាយ និងកុមារកំព្រាសរុបចំនួន ១៣២៩ គ្រួសារ មកពីក្រុងស្រុកចំនួន៤ មានស្រុកឱរ៉ាល់ ចំនួន៣១៦គ្រួសារ មកពី៧២ភូមិក្នុងឃុំចំនួន៥ , ស្រុកថ្ពងចំនួន៣៣៤ គ្រួសារ មកពី៨៤ភូមិក្នុងឃុំចំនួន៧ , ស្រុកសាមគ្គីមុនីជ័យ ៣៦៨គ្រួសារ មកពី១៦០ភូមិក្នុងឃុំចំនួន១០ និងក្រុងឧដុង្គម៉ែជ័យ ៣១១គ្រួសារ មកពី៨៤ភូមិក្នុងសង្កាត់ចំនួន៥ ហើយពិធីនេះបានប្រារព្វឡើងនៅបរិវេណតារាងបាល់ទាត់មុខសាលាស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ អំណោយទាំងនេះគឺទទួលបានពីសប្បុរសជនដែលបានបរិច្ចាគជូនកាកបាទក្រហមកម្ពុជាពិសេសក្នុងឱកាសទិវា ៨ ឧសភា៕

អត្ថបទដោយ៖ cambodia-nation-media