កម្ពុជា និងឥណ្ឌូនេស៊ី ធ្វើសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈ កម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ

ជាប្រធាន AMMDM លើកទី១៣ និង ឯកឧត្តម DR. SUHARYANTO សហប្រធាន AMMDM លើកទី១៣ និងជារដ្ឋមន្រ្តី ទទួលបន្ទុកការងារគ្រោះមហន្តរាយ នៃប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញដឹកនាំ និងសម្របសម្រួលក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញ។


កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ មានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយមកពីបណ្តា

ប្រទេសជាសមាជិកអាស៊ាន, ប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍, ព្រមទាំងតំណាងមកពីសាធារណរដ្ឋប្រជាមានិតចិន, ប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េ, អគ្គលេខាធិការអាស៊ាន, និងនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center) ផងដែរ៕
អត្ថបទដោយ៖ cambodia-nation-media