គ្រូពេទ្យជំនាញគន្ធបុប្ផា បានវះកាត់យកគ្រាប់ដែក នៃកាំភ្លើងខ្សល់ពីក្នុងខួរក្បាលកុមារម្នាក់ដោយជោគជ័យ
គ្រូពេទ្យជំនាញបានវះកាត់យកគ្រាប់ដែកនៃកាំភ្លើងខ្សល់ ដែលបានបាញ់ធ្លុះចូលក្នុងខួរក្បាលរបស់កុមារាម្នាក់

ដោយអចេតនា បណ្តាលឲ្យមានហូរឈាមនិងរបួសសាច់ខួរក្បាល យ៉ាងធ្ងន់ធ្ងរបំផុតនៅចុងសប្តាហ៍កន្លងទៅមន្ទីរពេទ្យគន្ធបុប្ផាបានឱ្យដឹងថា មន្ទីរពេទ្យ បានវិនិយោគ និងដំណើរការវះកាត់ប្រព័ន្ធប្រសាទជាមួយ ម៉ាស៊ីន Neurosurgical Microscope ម៉ូដែល #ZEISS KINEVO 900 ដែលជាម៉ាស៊ីនមីក្រូស្កុបវះកាត់ដ៏ទំនើបបំផុតជំនាន់ថ្មី ររបស់ប្រទេសអាឡឺម៉ង់ សម្រាប់ឆ្លុះមើល និងជួយដល់ការងារវះកាត់ ផ្នែកសរសៃប្រសាទ --ខួរក្បាល ប្រកបដោយមានប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាពខ្ពស់បំផុត ។

ជាមួយម៉ាស៊ីនមីក្រូស្កូបនេះ ក្រុមគ្រូពេទ្យជំនាញវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយលោកសាស្ត្រាចារ្យឯកទេស គង់ វុទ្ធី បានវះកាត់យកគ្រាប់ដែកនៃកាំភ្លើងខ្សល់ ដែលបានបាញ់ធ្លុះចូលក្នុងខួរក្បាលរបស់កុមារាម្នាក់ ដោយអចេតនា បណ្តាលឲ្យមានហូរឈាមនិងរបួសសាច់ខួរក្បាល យ៉ាងធ្ងន់ធ្ងរបំផុត។
ការវះកាត់ត្រូវបានប្រើប្រាស់រយ:ពេលយូរដល់ទៅ ៨ម៉ោង និងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញ ប្រកបដោយជោគជ័យ៕
អត្ថបទដោយ៖ cambodia-nation-media