មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងពង្រឹងតួនាទីភារកិច្ចកងទ័ពបន្ថែម
បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានដំណើរការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ស្ដីពីសង្គ្រាមឃ្លានពានកម្ពុជា និងការរំលោភបទឈប់បាញ់ពីសំណាក់ភាគីថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដែលពិធីផ្សព្វផ្សាយនេះ ដឹកនាំដោយ លោក ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ត្រូវបន្តត្រៀមខ្លួន និងគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់

ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ និងការពារបូរណភាពទឹកដី ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានអំពាវនាវដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ត្រូវពហិការមិនត្រូវប្រើ ប្រាស់ផលិតផលឬទំនិញថៃ នឹងមិនត្រូវប្រេីប្រាសប្រាក់បាតរបស់ថៃ នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត ព្រមទាំងជួយផ្សព្វផ្សាយជូនប្រជាពលករយើង ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ៕
អត្ថបទដោយ៖ cambodia-nation-media