កម្ពុជាចង់ឃើញប្រទេសបារាំងចូលរួមគាំទ្រឡើងវិញនៅសកម្មភាពបោស សម្អាតមីនមនុស្សធម៌

 សង្គម
 ១៣ តុលា ២០២៥
 44

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ ឯកឧត្តម Olivier

RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការអាជ្ញាធរមីន ។

តាងនាមឱ្យ រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត មិត្តភាពជិតស្និទ្ធ កិច្ចសហប្រតិបត្តិការល្អ និងដៃគូយូរអង្វែងរវាងប្រទេសនិងប្រជាជនទាំងពីរកម្ពុជា-

បារាំង ព្រមទាំងថ្លែងអំណរគុណដល់សាធារណរដ្ឋបារាំងដែលបានចូលរួមដល់ដំណើរការស្វែងរកសន្តិភាព និងគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីន ឯកឧត្តម លី ធុជ បានលើកឡើងថា បារាំង ធ្លាប់បានផ្តល់នូវការបណ្តុះ បណ្តាល

ដល់នាយទាហានកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ក្នុងអំឡុងពេលសម័យ UNTAC។ ចាប់ពីឆ្នាំ២០០៩ បារាំង បានផ្តល់នូវជំនួយឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺន និងបំពាក់សម្ភារៈដល់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា សម្រាប់បំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ៕

អត្ថបទដោយ៖ cambodia-nation-media