ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ នៅប្រសាទអង្គរវត្ត បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ
ចម្លាក់ទេពអប្សរ ដែលមានអាយុកាលជិត១ពាន់ឆ្នាំ នៅប្រសាទអង្គរវត្ត បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ ..

នៅពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនា ប្រាសាទអង្គរវត្ត ក្រៅតែពីបានចាប់អារម្មណ៍ ទៅលើសំណង់បុរាណដ៏អស្ចារ្យ កំពុងឈរបង្អួតខ្លួនយ៉ាងរឹងម៉ាំនោះ ក្នុងនោះគេក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរ នៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អរ ពីរូបអប្សរមួយ ទៅអប្សរមួយទៀតមានភាពខុសប្លែកពីគ្នា និងមានភាពរស់រវើក គួរឱ្យកោតស្ងប់ស្ញែង ក្រៃលែង។

ការសង្កេត ចម្លាក់ទេពអប្សរ ទាំងអស់នោះ មានបង្ហាញ នូវសម្លៀកបំពាក់..ម៉ូដសក់ ..គ្រឿងអលង្ការ ..ទម្រង់មុខ.. ដងខ្លួន ..មានភាពប្រណិតភាព និងភាពល្អឥតខ្ចោះ នៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យគ្រប់ទេសចរ មាន

អារម្មណ៍ថាកំពុងត្រឡប់មកកាន់ពេលវេលាក្នុងអតីតកាល ទៅកាន់ក្នុងសម័យអង្គរ ដ៏រុងរឿង យ៉ាងដូច្នោះដែរ..ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕
អត្ថបទដោយ៖ cambodia-nation-media