កម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយ អាស៊ានលើកទី៤៧ និង កិច្ចប្រជុំពាក់ព័ន្ធ
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង

ជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះ មហន្ត រាយអាស៊ាន ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កិច្ចប្រជុំគណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធខាងលើនេះ មានការអញ្ជើញចូលរួម ពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាអ្នកសង្កេតការណ៍,និងមានការចូលរួម ពីនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្រប សម្រួលជំនួយមនុស្សធម៌ (AHA Center), មន្ត្រីជាន់ខ្ពស់មកពីស្ថាប័នពាក់ព័ន្ធតាមវិស័យអាស៊ាន និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។

ឯកឧត្តម គីម វីរៈ ថ្លែងថាថា ខណៈពេលដែលតំបន់អាស៊ាន នៅតែបន្តប្រឈម មុខ នឹងហានិភ័យកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ដែលទាក់ទង នឹងអាកាស ធាតុ ព្រមទាំងការរំខានផ្នែកបច្ចេកវិទ្យា និងផ្នែកសុខភាពសាធារណៈ ដូចនេះ ភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយ ទាមទារឱ្យមានការខិតខំប្រឹងប្រែង រក្សាស្ថិរភាព និងឯកភាព ក្រោមគោលការណ៍ “អាស៊ានតែមួយ ការឆ្លើយតបតែមួយ”។

ក្នុងនាម ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ ឯកឧត្តម បញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹងសាមគ្គីភាព ការសម្របសម្រួល និងការទទួលខុសត្រូវរួម នៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់ ជាពិសេសសង្គ្រោះជីវិត និងការពារមនុស្ស ដោយមិនគិតពីមូលហេតុ នៃគ្រោះមហន្តរាយ៕
អត្ថបទដោយ៖ cambodia-nation-media