ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត សម្ពោធជាផ្លូវការមន្ទីរពិសោធន៍នវានុវត្តន៍ខេត្តកំពង់ធំ

 សង្គម
 ១២ តុលា ២០២៥
 48

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុម

ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «គម្រោងមន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» ដោយរួមជាមួយនឹងការប្រកាសជាផ្លូវការនូវបេក្ខជន

ទាំង២០រូប ដែលជាសហគ្រិនក្នុងខេត្តកំពង់ធំ និងដែលត្រូវបានជ្រើសរើសដើម្បីផ្តល់ការបណ្តុះបណ្តាល និងបន្តធ្វើការប្រកួតប្រជែងក្នុងវគ្គបន្ត នៅក្នុងក្របខ័ណ្ឌគម្រោង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះមូលនិធិអភិវឌ្ឍន៍ជំនាញ

សហគ្រិនខ្មែរ ក៏ដូចជាឧទ្យាននវានុវត្តន៍សង្គមអង្គរ និងរដ្ឋបាលខេត្តកំពង់ធំ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យ «មន្ទីរពិសោធន៍នវានុវត្តន៍កំពង់ធំ (InnoLab Kampong Thom)» លេចចេញជារូបរាង

ឡើង  ដែលមានគោលដៅប្រែក្លាយខេត្តកំពង់ធំទៅជាប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយ ដែលជាទីតាំងសម្រាប់សហគ្រិន អ្នកច្នៃប្រឌិត អ្នកស្រាវជ្រាវ និងមន្ត្រីចាប់ពីថ្នាក់មូលដ្ឋាន តាមរយៈការបញ្ចូលនវានុវត្តភាពទៅក្នុងប្រព័ន្ធទីផ្សារ និងប្រព័ន្ធអភិបាលកិច្ចនៅកម្ពុជា និងបង្ហាញអំពី
សក្ដានុពលដែលមានក្នុងស្រុក ដើម្បីអនុញ្ញាតឱ្យសហគមន៍បានចូលរួមចំណែកក្នុងការសម្រេចបាននូវវឌ្ឍនភាព ប្រកបដោយនវានុវត្តន៍ ចីរភាព និងនិរន្តរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

អត្ថបទដោយ៖ cambodia-nation-media