ពិព័រណ៍បរិក្ខារផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិទទួលបានការគាំទ្រខ្លាំង
ពិធីនេះធ្វើឡើង ក្រោមគណៈអធិបតីភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ។

ក្នុងការបើកសម្ពោធពិព័រណ៍បរិក្ខារផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ (Home & Commercial Kitchen Exhibition) ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្តអញ្ជើញទស្សនាស្តង់ពិព័រណ៍ របស់ក្រុមហ៊ុនផលិត


បរិក្ខារផ្ទះបាយអន្តរជាតិល្បី និងធំៗ ព្រមទាំងផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលធ្វើ

ឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ដោយមានការដាក់តាំងពិព័រណ៍នូវផលិតផល និងសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ច ម្ហូបអាហារ & ភេសជ្ជៈ ជាពិសេសគឺផលិតផល Halal ជាច្រើនស្តង់ នៅសណ្ឋារគារហ៊ីម៉ាវារី៕
អត្ថបទដោយ៖ cambodia-nation-media