សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញ

 សង្គម
 ១១ តុលា ២០២៥
 44

ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គមសម្រាប់តំបន់អាស៊ី និង

ប៉ាស៊ីហ្វិក (អេស្កាប់) បានថ្លែងប្រាប់អ្នកវិនិយោគគិនថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញ ជាមួយប្រទេសជិតខាង ហើយគ្មានហេតុផលណាដែលត្រូវព្រួយបារម្ភនោះទេ។

ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម លី ធុជ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនីយហារកសាងបណ្តាញសង្គម និងធុរកិច្ច ដែលជាព្រឹត្តិការណ៍មួយសំខាន់ក្នុងការកសាងនូវទំនាក់ទំនង និងបង្កើតនូវស្ពានភ្ជាប់រវាងមនុស្ស ស្ថាប័ន និងឱកាស។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀត សម្រាប់ការគាំទ្រ និងការសម្របសម្រួលក្នុងការសម្រេចឱ្យបានបទឈប់បាញ់គ្នា។

ក្នុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឯកឧត្តម លី ធុជ បានអះអាងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់ក្នុងការគោរពនិងអនុវត្តកិច្ចព្រងព្រៀងបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិភាព និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន៕

អត្ថបទដោយ៖ cambodia-nation-media