នាវាចម្បាំង HMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលី បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

 សង្គម
 ១០ តុលា ២០២៥
 41

ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះនាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង និងនាវាកងទ័ពជើងទឹកអូស្ត្រាលី ចំនួន១គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជា ខណៈការចូលសំចតនៅ កំពង់ផែកម្ពុជានេះ គឺដើម្បីរឹតចំណងសាមគ្គីភាពជាមួយកងទ័ពកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿងនោះ គឺមានឈ្មោះថា(PLAN 83 និងPLAN 988) នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ។

នាវាចម្បាំងរបស់កងទ័ពជើងទឹកអូស្រ្តាលី ដែលមានឈ្មោះថា HMAS Ballarat ក៏នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា និងអូស្រ្តាលីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media