ក្រុមគ្រូពេទ្យស្មគ្រចិត្តកូរ៉េ ចុះអប់រំសុខភាព អនាម័យបរិស្ថាន និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ
លោកវេជ្ជបណ្ឌិត Kim Munchul នាយកប្រតិបត្តិនៃមន្ទីរពេទ្យ និងជាប្រធានគណៈប្រតិភូ រួមជាមួយក្រុមគ្រូពេទ្យ

ស្ម័គ្រចិត្តខ្មែរចំនួន២០នាក់ ដែលមានក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បានរៀបចំកម្មវិធីអប់រំសុខភាព អនាម័យបរិស្ថាន និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យ ចំការស្បូវ ស្ថិតនៅភូមិថ្មីកណ្តាល ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីមន្ទីរពេទ្យ Pohang Stroke and Spine នៃសាធារណរដ្ឋកូរ៉េ និង

មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីមន្ទីរសម្រាកព្យាបាល អេចប៊ីប៊ី ភ្នំពេញ, មន្ទីរសម្រាកព្យាបាល ណឺរ៉ូន

និងក្រុមគ្រូពេទ្យនៅក្នុងមូលដ្ឋាន បានពិនិត្យនិងព្យាបាលជំងឺទូទៅ ជំងឺរោគស្ត្រី ជំងឺក្រពះ និងជំងឺពោះវៀន ជូនប្រជាពលរដ្ឋសរុប ចំនួន៦៥៦នាក់ ក្នុងនោះមានស្រ្តី៤៥១នាក់៕
អត្ថបទដោយ៖ cambodia-nation-media