នាយករដ្ឋមន្ត្រីកុំមិនវែល នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា រយៈពេល១ថ្ងៃ

 សង្គម
 ០៨ តុលា ២០២៥
 58

ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក នឹង

អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ បណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះ ហត្ថលេខាលើអនុស្សារណៈនៃការយោគ យល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ។

ដំណើរទស្សនកិច្ចការងាររបស់បណ្ឌិត Roosevelt Skerrit មកកាន់កម្ពុជានេះ នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិ និងប្រជាជនទាំងពីរ៕

អត្ថបទដោយ៖ cambodia-nation-media