នាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រជុំការងារនិតីវិធី ត្រួតពិនិត្យ ឆែកឆេរអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ បានដឹកនាំកិច្ចប្រជុំការងារនិតីវិធី

ត្រួតពិនិត្យ ឆែកឆេរ អាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ទោ សែម គន្ធា បានណែនាំផ្សព្វផ្សាយ ដល់កម្លាំងជំនាញរបស់នាយកដ្ឋាន ឱ្យគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រកបដោយក្រមសីលធម៌ខ្ពស់ របស់កងកម្លាំងចំពោះប្រជាពលរដ្ឋទូទៅ ពេលចុះប្រតិបត្តិ

ការតាមគោលដៅនានា និងបានលើកឡើងពីសកម្មភាពរបស់ មន្រ្តីនគរបាលជំនាញគ្រប់គ្រងអាវុធជាតិផ្ទុះ តាមបណ្ដារស្នងការដ្ឋាន នគរបាលរាជធានី-ខេត្ត សហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមខ្នងផ្ទះ និងតាមរយៈវេទិកាសាធារណ: ផ្សព្វផ្សាយការយល់ដឹងអំពីមីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ផងដែរ ៕
អត្ថបទដោយ៖ cambodia-nation-media