កម្ពុជា និងរុស្សី បន្តពង្រឹងកិច្ចសហប្រ តិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត

 សង្គម
 ០៧ តុលា ២០២៥
 44

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្សុីប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារលើវិស័យវប្បធម៌រវាងរុស្សុី-កម្ពុជានៅទីស្តីការក្រសួង។

នៅក្នុងជំនួបពិភាក្សានេះដែរ ភាគីទាំងពីរបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការមួយចំនួនលើវិស័យវប្បធម៌

ដែលរុស្សុី និងកម្ពុជាបានអនុវត្តរួមគ្នានាពេលកន្លងមក និងការពង្រឹងកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀតនាពេលអនាគត៕

អត្ថបទដោយ៖ cambodia-nation-media