ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី
(ភ្នំពេញ): នាព្រឹកថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ដឹកនាំដោយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្ត្រីនៃទីស្ដីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ តំណាងឯកឧត្តម Tan Sri Dr. Abang Zohari Tun Openg អភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ នៅសាលសវនាការឯកឧត្តមសន្តិបណ្ឌិត អគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។

(Phnom Penh): On Tuesday morning, October 7, 2025, H.E. Santebindith Neth Savoeun, Deputy Prime Minister, high representative of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, received a courtesy call by a Senior Delegation of Sarawak, Malaysia, led by H.E. Datuk Dr. Abdul Rahman Junaidi, Deputy Minister in Premier’s Department of Sarawak, representative of H.E. Tan Sri Dr. Abang Zohari Tun Openg, Premier of Sarawak, which was held at the Courtesy Call Hall of H.E. Santebindith, Friendship Building, the Office of the Council of Ministers.












អត្ថបទដោយ៖ cambodia-nation-media