«កម្ពុជា ស្វាគមន៍ការអំពាវនាវរបស់OHCHR ដើម្បីរក្សាបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ»
កម្ពុជា ស្វាគមន៍ការអំពាវនាវរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(OHCHR) ដើម្បីរក្សាបទឈប់បាញ់ ដោយកត់សម្គាល់ថា សន្តិភាពមិនមែនជាអរូបីទេ ប៉ុន្តែ ជាការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍តាមព្រំដែនពីការផ្លាស់ទីលំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ។ នេះ គឺជាការលើកឡើងរបស់លោកឯកអគ្គរាជទូត អ៊ុន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ។
លោកឯកអគ្គរាជទូត អ៊ុន តារា លើកឡើងបែបនេះនៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របៀបវារៈទី១០៖ ការបង្ហាញរបាយការណ៍ឧត្តមស្នងការសិទ្ធិមន្យុ និងអង្គលេខាធិការ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព នៅកម្ពុជា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥៕




អត្ថបទដោយ៖ cambodia-nation-media