អ.ន.ក ខេត្តកំពង់ធំ នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឲ្យគណៈកម្មាធិការសមាគមអតីតយុទ្ធ

ជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចូលរួមរំលែកទុក្ខ និងនាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤លានរៀល ,លិខិតរំលែកមរណទុក្ខ, ព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយមនុស្សធម៌របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពអតីតយុទ្ធជនពិការ ចាន់ ហូយ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានទទួលមរណភាពដោយរោគាពាធ នាពេលថ្មីៗនេះ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយជាទីបំផុត ចំពោះការបាត់បង់លោក ចាន់ ហូយ ដែលជាអតីតយុទ្ធជនពិការ ធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ក្នុងសម័យសង្គ្រាមស៊ីវិល ការពារទប់

ស្កាត់ មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញបាន ព្រមទាំងបានចូលរួមចំណែកជាប្រតិបត្តិករ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ ។
អត្ថបទដោយ៖ cambodia-nation-media