មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារតូចៗ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន

 សង្គម
 ០៤ តុលា ២០២៥
 70

មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារតូចៗ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការលែងគ្រាប់ពណ៌រីក ហើយស្លាក់ចូលក្នុងក្រពះពោះវៀន ដែលត្រូវធ្វើការវះកាត់ចោះពោះវៀន។

ក្នុងឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានទទួលកុមារតូចៗ អាយុពី១-៣ឆ្នាំ ចំនួន៧នាក់ ដែលមានបញ្ហាស្ទះពោះវៀន បណ្តាលមកពីការលែងគ្រាប់ពណ៌រីក ហើយស្លាក់ចូលក្នុងក្រពះពោះវៀន ដែលត្រូវធ្វើការវះកាត់ចោះពោះវៀន និងកាឆ្លុះបំបែកទាញយកតាមអង់ដូស្កូប ។

សូមមាតាបិតា-អាណាព្យាបាលកុមារតូចៗ ប្រុងប្រយ័ត្ននិងមើលថែកូនចៅឲ្យបានល្អ ពេលក្មេងតូចៗលេងជាមួយ គ្រាប់ពណ៌រីករាយ water-jelly beads ដែលអាចស្លាក់ចូលក្នុងមាត់ធ្លាក់ចូលដល់ក្រពះ-ពោះវៀន ដែលគ្រាប់ពណ៌រីកនេះ នឹងពង្រីកខ្លួនកាន់តែធំពេលត្រូវទឹក ហើយបណ្តាលឲ្យស្ទះពោះរៀននិងអាចឲ្យគ្រោះថ្នាក់ហូរឈាមក្នុងក្រពះពោះវៀនផងដែរ នៅពេលលេបចូលដោយចៃដន្យ នឹងស្ទះពោះវៀន ហើយត្រូវធ្វើការវះកាត់ពោះវៀន ដើម្បីយកគ្រាប់រីកនោះ ៕

អត្ថបទដោយ៖ cambodia-nation-media