ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ គឺពិតជាឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការលើកកម្ពស់សុចរិតភាព
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលា ស្ដីពីការពង្រឹង

សមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍សម្រាប់ឆ្នាំ២០២៥ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចនៃក្រសួងទេសចរណ៍ទាំងនៅថ្នាក់ក្រសួង និងថ្នាក់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដោយផ្តោតលើមូលដ្ឋានគ្រឹះ តួនាទីភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ សិទ្ធិអំណាចរបស់មន្ត្រីអធិការកិច្ចទេសចរណ៍ ជាពិសេសការអនុវត្តតួនាទី ក្រោយទទួលបាននីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ និងវិធានសំខាន់ៗក្នុងការបំពេញការងារអធិការកិច្ចជំនាញ (អធិការកិច្ចទេសចរណ៍) ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា មន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមគន្លឹះ ការបែងចែកជាក់លាក់រវាងមុខងារសវនកម្ម មុខងារអធិការកិច្ចរបស់ក្រសួងអធិការកិច្ច អធិការកិច្ចជំនាញ និងយន្តការតាមដានត្រួត

ពិនិត្យដទៃទៀតដែលបាននិងកំពុងអនុវត្តដោយអនុលោមទៅច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពាក់ព័ន្ធនឹងប្រព័ន្ធសវនកម្ម និងអធិការកិច្ច សំដៅលើកកម្ពស់គុណភាពយន្តការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ នៅក្នុងវិស័យទេសចរណ៍ ឱ្យមានប្រសិទ្ធភាពនិងភាពទទួលខុសត្រូវខ្ពស់។
អត្ថបទដោយ៖ cambodia-nation-media