ភាពយន្តឯកសារលំហអាកាស កម្រិត 8Kដំបូងគេរបស់ប្រទេសចិន ចាក់បញ្ចាំងនៅកម្ពុជា

 សង្គម
 ០៣ តុលា ២០២៥
 42

ភាពយន្តឯកសារ លំហអាកាសកម្រិត 8K Ultra HDដំបូងគេ របស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ កម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាផ្ទាល់ជាង៤០០នាក់ ភាគច្រើនជាសិស្ស និងនិស្សិត មកពីសាកលវិទ្យាល័យផ្សេងៗ។

លោកFeng hui (ហ្វេង ហ៊ុយ ) អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍

មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា  អ្នកថតវីដេអូភាព យន្តឯកសារនេះ គឺជាអវកាស យាននិក ជិនសូ១៣( Shenzhou 13)  ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។

ក្នុងអំឡុងពេលបេសកកម្ម រយៈពេលប្រាំមួយខែ របស់ពួកគេ នៅក្នុងលំហរបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់ អេចខេ(8K) ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិក ក្នុងលំហដ៏ធំទូលាយ។

លោកស្រី Du Zenghui (ទូ ចឹងហ៊ុយ )នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានបង្ហាញនូវមោទនភាពខ្ពស់ ចំពោះភាពយន្តរបស់ចិននេះ ព្រោះវាបាន ជំរុញដល់និស្សិតកម្ពុជាកាន់តែច្រើនឱ្យខិតខំរៀនសូត្រពី បច្ចេកវិទ្យា និងវិទ្យាសាស្រ្តថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕

អត្ថបទដោយ៖ cambodia-nation-media