អតីតមេបក្សក្រុមអាវក្រហម ប្រាប់ពលរដ្ឋថៃថា មើលកម្ពុជាអោយច្បាស់ចាំវាយតំលៃ ព្រោះកម្ពុជាបច្ចុប្បន្ន មិនដូច៣០មុនទេ
អតីតមេបក្សក្រុមអាវក្រហមភឿថៃ លោក ចតុផន ព្រំផាន់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ហើយត្រូវបាន

សម្រង់ផ្សាយដោយបណ្តាញសារព័ត៌ថៃ បានប្រាប់ជនជាតិថៃថា ពលរដ្ឋថៃជ្រុលនិយម ដែលថាកម្ពុជា គឺជាប្រទេសក្រីក្រ គឺកំពុងគិតខុសហើយ ព្រោះនៅកម្ពុជា នាពេលបច្ចុប្បន្ន អគារនៅក្នុងទីក្រុងភ្នំពេញខ្លះ មានកម្ពស់ខ្ពស់

ជាងអគារនៅទីក្រុងបាងកកទៅទៀត។ ផ្លូវថ្នលខ្វាត់ខ្វែង ស្ពានអាកាសកើតជាបន្តបន្ទាប់ សំណង់អគារលំនៅដ្ឋាន សំបូរបែប ទំនើបៗ អគារអផាមីន ព្រលានយន្តហោះថ្មី និងសេវាកម្ម ជាច្រើនទៀត។

លោកបានបន្តថា … ជាង៤០ឆ្នាំមកនេះ ខ្មែរត្រៀមកសាងប្រទេស ហើយនៅកម្ពុជា ខ្មែរចាយលុយដុល្លារ ដែលជារូបិយបណ្ណគ្រឹះ សម្រាប់សេដ្ឋកិច្ចនៅកម្ពុជា ដែលលុយដុល្លារនេះ មានតម្លៃថ្លៃជាងលុយបាតរបស់ថៃ ហេតុដូច្នោះហើយ ទើបការអភិវឌ្ឍន៍ប្រទេសនៅកម្ពុជា ឃើញប្លែកមុខមាត់រហូតជារៀងរាល់ឆ្នាំ។ ដូច្នេះអ្នកដែលមើលងាយនិងដៀលថាខ្មែរក្រីក្រ សូមគិតឡើងវិញ ឬអាចទៅមើលអោយឃើញច្បាស់ តើតើគ្រប់យ៉ាងដូចលោកបរិយាយដែរឬអត់ ។
អត្ថបទដោយ៖ cambodia-nation-media