សេនាធិការកងទ័ពបារាំង បានបំពេញទស្សនកិច្ចនៅកម្ពុជា
ស្ថានទូតបារាំងប្រចាំកម្ពុជាបានឱ្យដឹងថា លោក Patrick Vaglio បានពិភាក្សាការងារជាមួយឯកឧត្តម ផាត វិបុល

សុភ័ក្រ្ត នាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិនៃក្រសួងការពារជាតិ និងឯកឧត្តម សែម រតនា អគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

សូមជំរាបថា កាលពី៣០ឆ្នាំមុន លោកឧត្តមសេនីយ៍ Vaglio បានបំពេញបេសកកម្មសហប្រតិបត្តិការនៅក្នុងជួរយោធាចារ្យជំនាន់ទី១នៃសាលានាយទាហានសកម្មត្មាតពង។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយយោធាចារ្យដែលបានបំពេញការងារកាលពី៣០ឆ្នាំមុន ក៏ដូចជាអតីតសិស្សនាយទាហានរបស់គាត់ ដែលមួយ

ចំនួនបច្ចុប្បន្នជាឧត្តមសេនីយបម្រើការងារក្នុងជួរកងយោធពលខេមរភូមិន្ទ។ ក្នុងឱកាសជំនួបនានាជាមួយក្រុមយោធាចារ្យ និងសិស្សសាលានាយទាហានសកម្ម លោកបានសង្កេតឃើញភាពរស់រវើកនៃសហគមន៍យោធាដែល

ប្រើប្រាស់ភាសាបារាំងនៅកម្ពុជា។ អស់រយៈពេល៣០ឆ្នាំមកហើយ នាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារ ផ្តល់ការគាំទ្រដលការបណ្តុះបណ្តាលនាយទាហាន ការត្រៀមរៀបចំកងមួកខៀវកម្ពុជាសម្រាប់ប្រតិបតិ្តការរក្សាសន្តិភាព និងការបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅកម្ពុជា៕
អត្ថបទដោយ៖ cambodia-nation-media