កម្ពុជា និងព្រុយណេ ប្តេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍

 សង្គម
 ៣០ កញ្ញា ២០២៥
 69

នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួប

ពិភាក្សាការងារជាមួយ ឯកឧត្តម DATO DR ABDUL MANAF METUSSIN, រដ្ឋមន្ត្រីទេសចរណ៍ព្រុយណេ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ តាមរយៈការគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការឯកភាពគ្នាលើទិដ្ឋភាពបច្ចេកទេសរួចរាល់។

ភាគីទាំងពីរឯកភាពក្នុងការចុះហត្ថលេខាលើអនុរស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍ កម្ពុជា ព្រយណេ ដែលអាចរៀបចំឡើងនៅកម្ពុជា ឬ នៅអំឡុងពេលនៃវេទិកាទេសចរណ៍អាស៊ាន

ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វលីពីន។ ភាគីទាំងពីររំពឹងថាតាមរយៈការចុះហត្ថលេខាលើ MOUនេះ នឹងជួយជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកាន់តែច្រើនឡើនបន្ថែមទៀត៕

អត្ថបទដោយ៖ cambodia-nation-media